ដើម្បីទទួលបានពត៌មានបន្ថែម ដោយចុច links ខាងក្រោមៈ

រចនាសម្ព័ន្ធចាត់តាំង

យុទ្ធសាស្ត្រ


កម្មវិធី និងសកម្មភាព


បញ្ជីអាស័យដ្ឋាន

 

បេសកកម្ម និងអាណត្តិការងារ

អគ្គនាយកដ្ឋានឧស្សាហកម្ម គឺជាទីភ្នាក់ងារចំបង​នៃក្រសួងឧស្សាហកម្ម​ រ៉ែ​ និងថាមពល​ទទួលខុសត្រូវទៅលើការតាក់តែងរៀបចំ និងអនុវត្តគោលនយោបាយ របស់រដ្ឋាភិបាលនិងយុទ្ធសាស្ត្រនៃអគ្គនាយកដ្ឋាន
  • ឧស្សាហកម្មសំរាប់ឆ្នាំ២០១០-២០១៥យុទ្ធសាស្ត្រ២០១៥)ដើម្បីទទួលពត៌មានបន្ថែមអំពីចក្ខុវិស័យនៃអគ្គនាយកដ្ឋាន ឧស្សាហកម្ម និងរបៀបវារៈក្នុងការដឹកនាំអភិវឌ្ឍន៍នៃវិស័យ ឧស្សាហកម្មអោយមានភាពរស់រវើក និងវិស័យសហគ្រាសធុនតូច និងមធ្យមក្នុងគោលបំណងជម្រុញប្រសិទ្ធ​ភាព យុត្តិធម៌​ បង្កើតការងារ​ និង កំណើន។
  • ស្វែងយល់លើសកម្មភាព និងកម្មវិធីនានារបស់អគ្គនាយកដ្ឋានឧស្សាហកម្ម ទៅចុចលើ សកម្មភាព និងកម្មវិធី
  • ស្វែងរកពត៌មានបន្ថែមអំពីការផ្តល់ការគាំទ្រ និងជួយបច្ចេកទេសនានាចំពោះសហគ្រាសធុនតូច និងមធ្យមតាមរយៈ

អាស័យដ្ឋានៈ

ផ្ទះលេខ៤៥ វិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទលេខ ៨៥៥-២៣-២២២-៥០៤
ទូរសារលេខ ៨៥៥-២៣-៩៩១-៤៣៨
សារអេឡិកត្រូនិក អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។ #45, Preah Norodom Blvd., Phnom Penh, Cambodia. Tel: 855-23-222-504 / Fax: 855-23-991-438 / Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។ This e-mail address is being protected from spambots. You need JavaScript enabled to view it

រចនាសម្ព័ន្ធចាត់តាំង

អគ្គនាយកដ្ឋានឧស្សាហកម្ម បង្កើតឡើងដោយនាយកដ្ឋានចំនួន៩ និងលេខាធិការដ្ឋានចំនួនមួយដូចខាងក្រោម៖

  • នាយកដ្ឋានកិច្ចការឧស្សាហកម្ម (DIA): ទទួលបន្ទុកសំរាប់ការអភិវឌ្ឍន៍ និងអនុវត្តិគោលនយោបាយរដ្ឋាភិបាល លើវិស័យឧស្សាហកម្ម និងការធ្វើនិយ័តកម្ម រោងចក្រឧស្សាហកម្មទំហំធំ។
  • នាយកដ្ឋានឧស្សាហកម្មតូច និងសិប្បកម្ម (DSIH): ទទួលបន្ទុកសំរាប់ការអភិវឌ្ឍន៏ និងអនុវត្តន៏គោល នយោបាយរដ្ឋាភិបាលទៅលើវិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកកម្មន្តសាល និងការធ្វើនិយ័តកម្មសិប្បកម្ម និងឧស្សាហកម្មធុនតូច និងមធ្យម។
  • នាយកដ្ឋានបច្ចេកទេសឧស្សាហកម្ម (DIT): ទទួលបន្ទុកសំរាប់ការអភិវឌ្ឍន៏អនុវត្តន៏គោលនយោបាយជម្រុញ អភិវឌ្ឍន៏បច្ចេកវិទ្យាឧស្សាហកម្មក្នុងវិស័យឧស្សាហកម្ម។
  • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម (DIP): ទទួលបន្ទុកសំរាប់ការអភិវឌ្ឍន៏ និងអនុវត្តន៍នយោបាយរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍន៏ផ្នែក កម្មសិទ្ធិឧស្សាហកម្ម។ នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម គឺបំពេញមុខងារជាការិយាល័យទំនាក់ទំនងថ្នាក់ជាតិជាមួយអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក និងគ្រប់គ្រងដំណើរការរបស់អង្គភាពជម្រុញការច្នៃប្រឌិត និងបង្កើតថ្មីនៅកម្ពុជា។
  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន (DICA): ទទួលបន្ទុកសំរាប់ការសម្របសសម្រួលសកម្មភាពសហប្រតិបត្តិការណ៍ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឧស្សាហកម្ម រ៉ែ និងថាមពល។
  • នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត (DPWS): ទទួលបន្ទុកសំរាប់ការអភិវឌ្ឍន៏វិស័យផ្គត់ផ្គង់ទឹកក្នុងតំបន់ក្រុង។ នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត ទទួលបន្ទុកទាំងការអភិវឌ្ឍន៏នយោបាយ និងការប្រតិបត្តិលើផ្នែកពង្រឹងបញ្ញត្តិកម្ម។
  • មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា (NPCC): ទទួលបន្ទុកសំរាប់ការអភិវឌ្ឍន៏ និងជម្រុញការប្រតិបត្តិគោលនយោបាយរដ្ឋាភិបាល និង យុទ្ធសាស្ត្រអភិវឌ្ឍន៏ផ្នែកផលិតភាព។ មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជាបំពេញមុខងារជាការិយាល័យទំនាក់ទំនងថ្នាក់ជាតិរបស់អង្គការ ផលិតភាពអាស៊ីនៅកម្ពុជា។ មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជាទទួលបន្ទុកជាចំបងដោយរួមបញ្ចូលការផ្សព្វផ្សាយចលនាផលិតភាព និង ផ្តល់នូវជំនួយការបច្ចេកទេសសំរាប់សហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្មក្នុងការជម្រុញ និងបង្កើនផលិតភាព។
  • មជ្ឈមណ្ឌលមន្ទីរពិសោធន៏ឧស្សាហកម្មនៃកម្ពុជា (ILCC): ទទួលបន្ទុកការធ្វើតេស្តពិសោធន៏ និងការវិភាគគុណភាពផលិតផលឧស្សាហកម្ម មជ្ឈមណ្ឌលមន្ទីរពិសោធន៏ឧស្សាហកម្មនៃកម្ពុជាទទួលបន្ទុកជាចំបងផងដែរនូវការផ្សព្វផ្សាយនៃការសិក្សាស្រាវជ្រាវអំពីគុណភាព និង​ សុវត្ថិភាពផលិតផល។
  • លេខាធិការដ្ឋាន: បំពេញមុខងារជំនួយការរដ្ឋបាលសម្របសម្រួលកម្មវិធីទូទៅដោយសហការយ៉ាងជិតស្និតជាមួយលេខាធិការដ្ឋាន នៃអនុគណៈ​កម្មាធិការសហគ្រាសធុនតូច និងមធ្យម។

  •