អនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម

អនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យមត្រូវបានបង្កើតឡើងដោយ សេចក្តីសម្រេចលេខ​ ៤៥ សសរ ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០០៧។ បន្ទាប់មកត្រូវបានកែសម្រួលសមាសភាពដោយសេចក្តីសម្រេចលេខ ២៧ សសរ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ។ អនុគណៈកម្មាធិការនេះគឺជា ផ្នែកមួយនៃគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឈវិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការដឹកនាំការអភិវឌ្ឍន៍វិស័យឯកជនមាន អនុគណៈកម្មាធិការចំនួន៤ដូចតទៅៈ

  • (i) អនុគណៈកម្មាធិការបរិស្ថានវិនិយោគ និងការចូលរួមផ្នែកឯកជនក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធ - ដឹកនាំដោយឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ
  • (ii) អនុគណៈកម្មាធិការអភិវឌ្ឈពាណិជ្ជកម្ម និងវិនិយោគទាក់ទងនឹងពាណិជ្ជកម្ម - ដឹកនាំដោយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
  • (iii) អនុគណៈកម្មាធិការ - ដឹងនាំដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
  • (iv) អនុគណៈកម្មាការអភិបាលកិច្ចសាជីវកម្ម - ដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សមាសភាពនៃអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម
  • ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល - ប្រធាន
  • ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ - អនុប្រធាន
  • ឯកឧត្តម ច័ន្ទ នរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម - អនុប្រធាន
  • ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - សមាជិក
  • ឯកឧត្តម អ៊ូ ប៊ុនឡុង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ - សមាជិក
  • ឯកឧត្តម គោ ស៊ុំសារឿត រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ - សមាជិក
  • ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឈជនបទ- សមាជិក
  • ឯកឧត្តម ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី - សមាជិក
  • ឯកឧត្តម សួន សិទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា - សមាជិក
  • ឯកឧត្តម ងី តាយី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ - សមាជិក
  • តំណាងសភាពាណិជ្ជកម្មកម្ពុជា - សមាជិក
  • ឯកឧត្តម ម៉េង សក្តិធារ៉ា អគ្គនាយកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល - លេខាធិការ

ទាញយកឯកសារសេចក្តីសម្រេចលេខ ២៧ សសរ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅត្រង់នេះ

អនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យមធ្វើការជាមួយនឹងក្រុមការងារវិស័យឯកជនផ្នែកកម្មន្តសាល និងSME។ ក្នុងការងារនេះត្រូវបានបង្កើតឡើងតាមយន្តការក្រុមការងារតាមវិស័យដើម្បីជម្រុញកិច្ចសន្ទនារវាងផ្នែកសាធារណៈ និងវិស័យុំឯកជន។ ក្រុមការងារនេះសហប្រធានដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងលោកឧកញ៉ា តែ តាំងប៉​ តំណាងអោយវិស័យឯកជន។

ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងអនុគណៈកម្មាធិការ SME សូមទាញយកឯកសារខាងក្រោមៈ
  • របាយការណ៍វឌ្ឈនភាពចន្លោះពេលវេទិការ ១៤ និង១៥ចុចទីនេះ ដើម្បីទាញយកឯកសារ

  • ផែនការសកម្មភាពឆ្នាំ២០១០ ចុចទីនេះ ដើម្បីទាញយកឯកសារ

  • សេចក្តីប្រកាសលទ្ធផលនៃវេទិការលើកទី១៥ ចុចទីនេះ ដើម្បីទាញយកឯកសារ