ការបណ្តុះបណ្តាលបច្ចេកវិទ្យា

មជ្ឈមណ្ឌលភ្ញាស់បច្ចេកវិទ្យា គឺជា​ការ​ខិតខំ​ប្រឹងប្រែងមួយ ទៀត​របស់​ក្រសួងឧស្សា​ហក​ម្មរ៉ែនិង​ថាមពល សំរាប់​ជួយ​ដល់ សហគ្រាសធុន​តូច និង​មធ្យម​ក្នុង​ការ​បង្កើន​នូវ​ចំណេះដឹង ដើម្បី​លើកកំពស់​ផលិតភាព និង​គុណភាព​ផលិតផល​ចំណី អាហារ ។កង្វះខាត​នូវ​បច្ចេកវិទ្យា​ជឿនលឿន កិច្ចសហការ និង​បរិក្ខា​ផ្សេង​ៗធ្វើឱ្យការ​អភិវឌ្ឍន៍ឧស្សា​ហ​កម្ម​ផលិត ចំណីអាហារមានការ​យឺតយ៉ាវ ការធានា​គុណភាព​ផលិតផល​ដល់​អ្នក​ប្រើប្រា​ស់មាន​កំរិត ហើយ​ធ្វើឱ្យផលិតផល​ចំណី អាហារ​ពុំ​មាន​ភាពប្រកួតប្រជែង​ខ្ពស់ឡើយ

គោលបំណង​ចំបង​របស់មជ្ឈមណ្ឌល​ភ្ញាស់​បច្ចេកវិទ្យា​មានៈ (១)​ធ្វើ​ការ​បណ្ដុះបណ្ដាលស្ដី​ពី​បច្ចេកវិទ្យាផលិត​ចំណីអាហារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ (២)​ធ្វើការ​ពិសោធន៍​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ និង (៣)​ធ្វើការ​សិក្សា ស្រាវជ្រាវ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​រោងចក្រ​-​សិប្បកម្ម ។

ប​ច្ចុ​ប្បន្ន មជ្ឈមណ្ឌល​ភ្ញាស់​បច្ចេកវិទ្យាបាន​ជ្រើសរើស​យក​ការ​បណ្ដុះបណ្ដាល​ខាងក្រោមៈ

- ប​ច្ចេក​វិទ្យា​សំអាត​ទឹក ដែល​អនុវត្ដ​សំរាប់​សហគ្រាស​ផលិត​ទឹក​ពិសា​ដប ទឹកកក និង​សហគ្រាស​ដ៏​ទៃ​ទៀត ។

- ប​ច្ចេក​វិទ្យា​ផលិត​ទឹកស៊ីអ៊ីវ សំរាប់​សហគ្រាស​ផលិត ទឹកស៊ីអ៊ីវ ។

- ការ​អនុវត្ដន៍​ផលិតកម្ម​ល្អ និង​អនាម័យ​ល្អ​ក្នុង​រោងចក្រ​-​សិប្បកម្ម ។

 

រូបភាពទី១: សកម្មភាពក្នុងពេលបណ្តុះបណ្តាល

ប​ច្ចេក​វិទ្យា​សំអាត​ទឹក​ត្រូវ​ធ្វើការបា​នសិក្សា​ស្រាវជ្រាវយ៉ាង​ល្អិតល្អន់សំរាប់ផលិត​ទឹក​ពិសា​ដប ទឹកកក និង​ការ​ផ្គត់ផ្គង់​ទឹក ស្អាត ។ បន្ទាប់មក លទ្ធផល​នៃការ​សិក្សា​នេះ​ត្រូវបា​ន​យក​មក​ប្រើ​ប្រា​ស់សំរាប់​ធ្វើការ​បណ្ដុះបណ្ដាល ។ជា​លទ្ធផល សិក្ខា​កាមបា​ន​យល់ដឹង​ថា តើ​ត្រូវ​សំអាត​ទឹក​ប្រភព​យ៉ា​ង​ដូច​ម្ដេច ដើម្បីបា​ន​ជា​ទឹក​ប្រកបដោយ​គុណភាព​អនុលោម​តាម ស្ដង់ដារ​ទឹក​ផឹកជាតិ ។បច្ចេកវិទ្យា​ផលិត​ទឹកស៊ីអ៊ីវ​ទាំង វិធីសាស្ដ្រ​អ៊ីដ្រូលីស​ដោយ​ប្រើ​ប្រា​ស់អាស៊ី​ដ និង​មេ​ធម្មជាតិ ត្រូវបានអភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ​ដោយ​ក្រុមផ្ដល់​ជំនួយ​បច្ចេកទេស ។ប​ច្ចេក​វិទ្យា​នេះបា​ន​ផ្ដល់​នូវ​ទិន្នផលផលិតកម្ម និង​ផលិតភាព​ខ្ពស់ហើយ​ទឹកស៊ីអ៊ីវ​មានគុណ​ភាព​អនុលោម​តាម​ស្ដង់ដារ​ជាតិ ។ប​ច្ចេក​វិទ្យា​ផលិត​សាច់​ប្រហិត សាច់​ប៉ា​តេ មី គុ​យ​ទាវ និង​ពពុះសណ្ដែក កំពុង​តែ​ធ្វើការសិក្សា​ស្រាវជ្រាវ ហើយ​ការបណ្ដុះបណ្ដាលរំពឹង​ថា​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ពេល ខាង​មុខ ។

គ្រូឧទេស​នាមជំនាញ គឺជា​សមាជិក​នៅ​ក្នុង​ក្រុម​ផ្ដល់​ជំនួយ​ច្ចេកទេស មានសមត្ថភាព​លើ​ផ្នែក​ផលិតកម្ម​ចំណីអាហារ និង ការ​ត្រួតពិនិត្យ​គុណភាព ។ សហគ្រិនត្រូវ​ដាក់ពាក្យចូល​រៀន​នៅ​នាយកដ្ឋាន​បច្ចេកទេស​ឧស្សាហកម្មនៃអគ្គនាយកដ្ឋាន

ឧស្សា​ហក​ម្មក្រសួងឧស្សា​ហក​ម្ម រ៉ែនិង​ថាមពល ដែល​មាន​អ​ស័​យ​ដ្ឋា​នលេខ ៤៥មហាវិថី​ព្រះ​នរោត្ដម រាជធានី​ភ្នំពេញ ទូរស័ព្ទ​លេខ ០២៣ ២២២៥០៤ / ០១២ ៨៦៩៤៧០ / ០១២ ២៤៩១៤១ ។វគ្គ​បណ្ដុះបណ្ដាល ជា​ច្រើន​លើកស្ដី​ពី បច្ចេកវិទ្យា​សំអាត​ទឹក ត្រូវបា​ន​ធ្វើសំរាប់​ផ្ដល់​ជូន​ដល់​សហគ្រិន​ផលិត​ទឹក​ពិសា​ដប ទឹកកក និង​ទឹកស៊ីអ៊ីវ ដែល​មក​ពី​បណ្ដា ខេត្ដ​នានាប្រកបដោយ​ជោគជ័យ (រូបភាព​ទី ១)។ សិក្ខាកាម​អាច​សិក្សា​ទាំង​ផ្នែក​ទ្រឹស្ដី និង​អនុវត្ដ សំរាប់​សំអាត​ទឹក ប្រភព​ផ្សេង​ៗ​ដើម្បី​បា​ន​ជា​ទឹក​ផឹក (រូបភាព​ទី ២)​។មាន​អ្នក​ដាក់ពាក្យ​ស្នើ​សុំ​ជា​ច្រើនបា​ន​មក​ចុះ​ឈ្មោះ ហើយ​ការ​បណ្ដុះ បណ្ដាល​នឹង​ផ្ដល់​ជូន​ជា​បន្ដបន្ទាប់ ។

រូបភាពទី២: សកម្មភាពអនុវត្តជាក់ស្តែងក្នុងការសំអាតទឹក និងការធ្វើតេស្តទឹក

ដោយ​ប្រើ​ប្រា​ស់នូវ​មជ្ឈមណ្ឌល​ភ្ញាស់​បច្ចេកវិទ្យា យើងបា​ន​ធ្វើការ​សិក្សា​យ៉ាង​ល្អិតល្អន់​ទៅ​លើ​បច្ចេកវិទ្យា​សំអាត​ទឹកសំរាប់ផលិត ទឹក និងទឹកកក និងបច្ចេកវិទ្យា​ផលិត​ទឹកស៊ីអ៊ីវ។សិប្ប​កម្ម​ចំនួន ៣៥ បា​ន​ស្នើរ​សុំ​ជំនួយ​ច​ច្ចេកទេស ហើយ​ក្រុម ជំនួយ​ច​ច្ចេកទេសបា​ន​ផ្ដល់​នូវ​ការ​ប្រឹក្សា​ដល់ទី​កន្លែង​ផលិត។រោងចក្រទាំងនោះ​ភាគច្រើនបា​ន​កែប្រែ​ផលិតកម្ម និង គុណភាព​ប្រកបដោយ​ជោគជ័យ(​រូបភាព​ទី ៣)​។

រូបភាពទី៣: ការកែប្រែបច្ចេកវិទ្យា និងអនាម័យ

ជាល​ទ្ធផល​នៃ​វគ្គ​បណ្ដុះបណ្ដាល​ជា​ច្រើន​ស្ដី​ពីបច្ចេកវិទ្យា​សំអាត​ទឹក ជាមួយ​នឹង​កិច្ច​ពង្រឹង​ការ​អនុវត្ដន៍​ច្បាប់លើ​គុណភាព ទឹក​ពិសា​ដប ទឹកកក និង​ទឹក​ស្អាត​តាម​បណ្ដ​ញ​ចែកចាយ គុណភាព​ទឹក​ដែលបា​ន​ធ្វើតេស្ដ​ក្នុង​ឆ្នាំ ២០១០ បាន អនុលោម​តាម​ស្ដង់ដារ​ទឹក​ផឹក​ជាតិ​តាម​លំដាប់ ចំនួន ៨៨% ៥០% និង ៨២% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០០៩ដែល​មាន​តែ ៨៣% ៣៥% និង ៧០% តែ​ប៉ុណ្ណោះ ។

រូបភាពទី៤: ការកែប្រែបច្ចេកវិទ្យាសម្រាប់ផលិតទឹក

ជា​ជំហាន​សំរាប់ផ​លិ​តឹក​កក​ល្អ​យើង​ត្រូវ​ផលិត​ទឹក​មានគុណ​ភាព​អនុលោម​ទៅ​តាម​ស្ដង់ដារ​ទឹក​ផឹក​ជាតិ​។ច​ន្ទា​ប់មក​យើង ត្រូវ​យកចិត្ដទុកដាក់​លើ​ផ្នែក​អនាម័យ​របស់​កម្មករ ដើម្បី​ចាស​វាង​ការ​ឆ្លង​មេរោគ​ពី​ក្រៅ​ទៅ​ក្នុង​ទឹកកកពេលធ្វើការ​បង្កក។ រូបភាព​ទី ៤ បង្ហាញ​ពី​ប្រព័ន្ធ​ប្រព្រឹត្ដ​កម្ម​ទឹក​សំរាប់​ផលិត​ទឹកកក​។

តើ​ដាក់ពាក្យសុំ​ចូល​រៀន ឬសុំ​ជំនួយ​ច​ច្ចេកទេស​នៅឯណា?

ទាក់ទង លេខាធិការដ្ឋាន​នៃ​នាយកដ្ឋានឧស្សា​ហក​ម្ម ឬ

នាយកដ្ឋាន​បច្ចេកទេសឧស្សា​ហក​ម្មនៃ​ក្រសួង ឧស្សា​ហក​ម្ម

រ៉ែ និង ថាមពល

No. 45, Norodom Blvd., Phnom Penh,

Tel: 023 222504 / 012 869470 / 012 249141.